Software Engineering/Development
ជំនាញវិស្វកម្មឬអភិវឌ្ឍសហ្វវែរ
គឺជាជំនាញមួយនៅក្នុងវិស័យព័ត៌មានវិទ្យាដែលផ្ដោតទៅការរចនា
និងការបង្កើតជាប្រព័ន្ធសហ្វវែរដូចជា ការបង្កើតជាកម្មវិធីទូរស័ព្ទដៃ
កម្មវិធីកុំព្យូទ័រ គេហទំព័រ ហ្គេម ការផ្ទុកទិន្នន័យជាដើម។
ជំនាញនេះសិក្សាផ្ដោតទៅលើការសរសេរកូដដើម្បីបង្កើតទៅជាសហ្វវែរផ្សេងៗដូចដែលបានរៀបរាប់ខាងលើ។
បន្ទាប់ពីបញ្ចប់ការសិក្សាលើជំនាញនេះរួច អ្នកនឹងអាចក្លាយជា
អ្នកបង្កើតកម្មវិធីទូរស័ព្ទដៃ អ្នកបង្កើតកម្មវិធីកុំព្យូទ័រ
អ្នកបង្កើតគេហទំព័រ អ្នកបង្កើតហ្គេម
អ្នកជំនាញនៅក្នុងការផ្ទុកទិន្នន័យ ជាដើម។
នាពេលបច្ចុប្បន្ន ជំនាញវិស្វកម្មឬអភិវឌ្ឍសហ្វវែរ
គឺកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងតម្រូវការការងារខ្ពស់ជាមួយនឹងអ្នកធ្វើការដែលមានជំនាញ។
ដោយយោងទៅតាម the US Bureau of Labor Statistics, អត្រាការងាររបស់
Software developer អាចនឹងមានការកើនឡើងចំនួន ២២% ពីឆ្នាំ ២០២០ ទៅ
២០៣០។ ដើម្បីទទួលបានអាជីពការងារក្នុងជំនាញនេះ
អ្នកត្រូវតែបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រឬជំនាញខាងផ្នែក
វិទ្យាសាស្ដ្រកុំព្យូទ័រ ឬ ផ្សេងទៀត ដែលជាជំនាញពាក់ព័ន្ធនឹង
Programming ឬ Software Development Tools។
Networking and Cyber Security
ជំនាញតបណ្ដាញនិងការពារប្រព័ន្ធសុវត្ថិភាព
គឺជាជំនាញព័ត៌មានវិទ្យាមួយដែលសិក្សាអំពីដំណើរការនៃប្រព្រឹត្តទៅនៃការផ្ទេរ
និងផ្ទុកទិន្នន័យ ការតភ្ជាប់បណ្ដាញកុំព្យូទ័រជាប្រព័ន្ធ
ជាពិសេសនោះគឺការបន្ថើមទៅលើការសិក្សាស្ដីពីហានិភ័យដែលអាចកើតឡើងចំពោះផ្នែកប្រព័ន្ធសន្ដិសុខរបស់កុំព្យូទ័រ
ការស្វែងរកដំណោះស្រាយ
និងការការពារពីការវាយប្រហារតាមរយៈប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
បន្ទាប់ពីបញ្ចប់ការសិក្សាលើជំនាញនេះរួច អ្នកនឹងអាចក្លាយជា
វិស្វករផ្នែក អ្នកជំនាញក្នុងការរៀបចំនិងតបណ្ដាញកុំព្យូទ័រ
អ្នកវិភាគទៅលើប្រព័ន្ធសុវត្ថិភាព
អ្នកការពារប្រព័ន្ធសុវត្ថិភាពពីការវាយប្រហារផ្សេងៗ ជាដើម។
សព្វថ្ងៃនេះ ជំនាញតបណ្ដាញនិងការពារប្រព័ន្ធសុវត្ថិភាព
គឺកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងតម្រូវការការងារខ្ពស់ជាមួយនឹងអ្នកធ្វើការដែលមានជំនាញ។
ដោយយោងទៅតាម the US Bureau of Labor Statistics, អត្រាការងាររបស់
Software developer អាចនឹងមានការកើនឡើងចំនួន ៣៣% ពីឆ្នាំ ២០២០ ទៅ
២០៣០។ ដើម្បីទទួលបានអាជីពការងារក្នុងជំនាញនេះ
អ្នកត្រូវតែបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រឬជំនាញខាងផ្នែក
វិទ្យាសាស្ដ្រកុំព្យូទ័រ ឬ ផ្សេងទៀត ដែលជាជំនាញពាក់ព័ន្ធនឹង
Networking និង Cyber Security។
Design
ជំនាញឌីស្សាញ គឺជាជំនាញមួយដែលសិក្សាផ្ដោតទៅលើការបង្កើត និង
រចនាទៅលើមាតិកាឌីជីថល រួមមាន ផ្នែករូបភាព វីដេអូ សម្លេង។ ឧទាហរណ៍៖
ការរចនាផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមបណ្ដាញសង្គម
ការបង្កើតជាLogo ការផលិតវីដេអូ...។
បន្ទាប់ពីបញ្ចប់ការសិក្សាលើជំនាញនេះរួច អ្នកនឹងអាចក្លាយជា Graphics
Designer អ្នកបង្កើតAnimation អ្នកជំនាញកាត់ត និង បង្កើតវីដេអូ
អ្នកជំនាញទៅលើផ្នែកសម្លេង UI/UX Designer ជាដើម។
សព្វថ្ងៃនេះ ជំនាញតបណ្ដាញនិងការពារប្រព័ន្ធសុវត្ថិភាព
គឺកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងតម្រូវការការងារខ្ពស់ជាមួយនឹងអ្នកធ្វើការដែលមានជំនាញ។
ដោយយោងទៅតាម the US Bureau of Labor Statistics, អត្រាការងាររបស់
Software developer អាចនឹងមានការកើនឡើងចំនួន ១៣% ពីឆ្នាំ ២០២០ ទៅ
២០៣០។ ដើម្បីទទួលបានអាជីពការងារក្នុងជំនាញនេះ
អ្នកត្រូវតែបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រឬជំនាញខាងផ្នែក
Graphics Design និង មានសមត្ថភាពក្នុងការប្រើប្រាស់នូវ Designing
Tools។