About Us
We are LML
តើ LML គឺជាអ្វី?
LML គឺជាគេហទំព័រមួយដែលត្រូវបានបង្កើតឡើងដោយនិស្សិតដែលកំពុងសិក្សាក្នុងជំនាញព័ត៌មានវិទ្យានៅឯសាកលវិទ្យាល័យក្នុងទីក្រុងភ្នំពេញ ដែលគេហទំព័រនេះមានព័ត៌មាននិងទិន្នន័យសង្ខេបមួយចំនួនស្ដីពីជំនាញព័ត៌មានវិទ្យាសម្រាប់ជាការចែករំលែកនូវចំណេះដឹងដែលជាមូលដ្ឋានគ្រឹះក្នុងការយល់ដឹងផ្នែកព័ត៌មានវិទ្យា។
តើហេតុអ្វីបានជាគេហទំព័រមួយនេះត្រូវបានបង្កើតឡើង?
ដោយការមើលឃើញពីបញ្ហាមួយដែលសិស្សានុសិស្សអាចនឹងជួបប្រទះក្នុងអំឡុងពេលនៃការស្វែងយល់ពីជំនាញព័ត៌មានវិទ្យា(មិនទាន់ដឹងថាអ្វីទៅជាជំនាញព័ត៌មានវិទ្យា? តើជំនាញនេះសិក្សាពីអ្វីខ្លះ? ហើយតើប្រភេទការងារបែបណាដែលពួកគេអាចនឹងទទួលបានក្រោយពេលបញ្ចប់ការសិក្សាលើជំនាញនេះ?) ពួកយើងបានសម្រេចចិត្តបង្កើតនូវគេហទំព័រមួយនេះឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងជាមូលដ្ឋានទាក់ទងនឹងជំនាញព័ត៌មានវិទ្យានៅឯសាកលវិទ្យាជូនដល់សិស្សានុសិស្សដែលមានបំណងថានឹងចង់ចាប់យកជំនាញព័ត៌មានវិទ្យាសម្រាប់ការសិក្សាក្នុងកម្រិតឧត្តមសិក្សា ដោយឲ្យពួកគេបានយល់ដឹងថាតើអ្វីទៅជាជំនាញព័ត៌មានវិទ្យា តើមានជំនាញជាក់លាក់អ្វីផ្សេងទៀតនៅក្នុងជំនាញនេះ តើការងារប្រភេទណាខ្លះដែលអាចនឹងទទួលបានក្រោយពេលបញ្ចប់ការសិក្សា ជាពិសេសនោះគឺការបង្ហាញឲ្យឃើញពីសាកលវិទ្យាល័យ និង វិទ្យាស្ថានផ្សេងៗដែលពួកគេអាចរៀនជំនាញនេះបានផងដែរ។
តើពួកយើងមានការយល់ឃើញនិងមានចក្ខុវិស័យបែបណាតាមរយៈគេហទំព័រមួយនេះ?
ជាក់ស្ដែង គេហទំព័រមួយនេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងអ្វីដែលជាចម្ងល់ពាក់ព័ន្ធនឹងជំនាញព័ត៌មានវិទ្យាតាមរយៈបទពិសោធន៍ដែលពួកយើងបានឆ្លងកាត់ជាក់ស្ដែង បូកផ្សំនឹងការស្រាវជ្រាវផងដែរ។ ពួកយើងមានចក្ខុវិស័យដោយចង់មានសិស្សានុសិស្សងាកមកចាប់អារម្មណ៍លើជំនាញព័ត៌មានវិទ្យា ដើម្បីឲ្យកម្ពុជាមានធនធានមនុស្សដែលមានចំណេះដឹង ជំនាញ និង បទពីសោធន៍ក្នុងផ្នែកព័ត៌មានវិទ្យានិងវិទ្យាសាស្ដ្រឲ្យបានកាន់តែច្រើន ហើយនឹងអាចនាំផ្លូវឲ្យកម្ពុជាមានសមត្ថភាពក្នុងការបង្កើតនូវបច្ចេកវិទ្យាថ្មីៗសម្រាប់ជនរួមជាតិនិងអន្ដរជាតិផងដែរ។ ពួកយើងសង្ឃឹមថា គេហទំព័រមួយនេះនឹងអាចក្លាយទៅជាផ្នែកមួយនៃប្រយោជន៍ក្នុងការផ្ដល់ព័ត៌មាននិងការជម្រុញឲ្យមានការលើកកម្ពស់ផ្នែកបច្ចេកវិទ្យានៅក្នុងស្រុកផងដែរ។